លោករស់ ផារិទ្ធ៖ លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញ ដោយសមត្ថភាពនិងចំណេះដឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកបានថ្លែងថា លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
ការថ្លែងបែបនេះធ្វើឡើងនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពងទឹក ឃុំពងទឹក ស្រុករំដួល ។

លោករស់ ផារិទ្ធ បន្តថា យើងរស់ដល់សព្វថ្ងៃនេះដោយសារ​ប្រទេស​ជាតិ​មានស្ថិរភាព និង​សុខ​សន្តិភាព​ពេញលេញ ក្រោម​​ការ​ដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​កម្ពុជា។លោកបញ្ជាក់ថា មាន​​​​​​​តែ​សម្តេចតេជោ​ទេ​ដែល​​​​មាន​​ទេពកោសល្យ​​​​​​ពីកំណើត​នៅ​ក្នុង​ពិភព​លោក​​កម្ររក​បាន ព្រោះសម្តេចតេជោមានប្រាជ្ញា​ឈ្លាស​វៃ​​ប្រកបដោយ​គតិបណ្ឌិត​ក្នុងការដឹក​នាំ​​ប្រទេស​​​ជាតិឱ្យមានកា​រ​​រីកចម្រើន​ឥត​​ឈប់​ឈ​រ មាន​ការ​ផ្សះផ្សា​ជាតិ​​បង្រួប​បង្រួម​ជាតិ មាន​ស្ថិរភាព​និងសន្តិភាព​ពិត​ប្រាកដ។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ជាវិស័យអាទិភាពមួយ ដោយបានដំឡើងប្រាក់បៀវត្សដល់លោកគ្រូ អ្នកគ្រូឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។

លោកក៏បានអំពាវនាវដល់សិស្សានុសិស្សឱ្យបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសបញ្ចៀសការចរាចរនិងប្រើប្រាស់គ្រឿងញៀនឱ្យបាន ព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀននិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះវាបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជាយើង ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

ក្នុងឱកាសនោះ លោករស់ ផារិទ្ធ ក៏បានឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ៦៦នាក់ ក្នុងម្នាក់ជូនក្រមា១ ម៉ាស់ ១ប្រអប់ និងថវិកា១០.០០០រៀល និងសិស្សានុសិស្ស៧៤០នាក់ ក្នុងម្នាក់ៗបាន សៀវភៅ១ក្បាល ប៊ិក១ដើម បន្ទាត់ជ័រ១ និងឧបត្ថម្ភសាលាថវិកា៥០០.០០០រៀល៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print