លោក ឃួង ស្រេង ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួនជា១០០០ នាក់ មកពីសង្កាត់ បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារចំនួនជាង១០០០នាក់បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវនិងល្អប្រសើររបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើននិងធ្វើអោយប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។
ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន គណៈកម្មាធិ ការ គណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ។
លោកឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។
សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះមានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេចហ៊ុនសែនជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិតហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print