អ្នកបើកបររថយន្តម្នាក់​ ត្រូវ​បានឃាត់ខ្លួន​ក្រោយ​រកឃើញ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់​ បានឃាត់ខ្លួន​បុរសម្នាក់​ ក្រោយ​រកឃើញ​គ្រឿងញៀន​ជាប់នឹង​ខ្លួន​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ បានបន្តថា​ ជនសង្ស័យមានឈ្មោះ ជួន មន ភេទប្រុស អាយុ​៣៥ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ងជំនាញ​អធិការ​ដ្ឋាន​នគរ​បា​លស្រុក​ព្រៃនប់ កាលពីថ្ងៃទី១៣ ខែឧសភា​ម្សិលមិញនេះ​ បានចុះបង្រ្កាបគ្រឿង​ញៀន០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបានម្នាក់ វេលាម៉ោង​១៩និង០០នាទីយប់ នៅចំណុចស្ពានអូរតាប៉ាងស្ថិ​ត​ក្នុងភូមិអូរតាប៉ាង ឃុំអូរឧក​ញ៉ាហេង ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន០៣ កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាកOPPOពណ៌ ខ្មៅ និងម៉ាកSAMSUNGពណ៍ប្រ​ផេះ) ។

បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print