សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ : ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងស័ង្កសី ក្រោយផ្ទះ ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន
១-ឈ្មោះទូច លីហួរ ភេទប្រុសអាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះ (ជួញដូរនិងប្រើប្រាស់គ្រឿងញៀន) រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ២-ឈ្មោះប៊ន វិរៈ ភេទប្រុសអាយុ២៦ឆ្នាំ(ជួញដូរនិងប្រើប្រាស់គ្រឿងញៀន) រស់នៅភូមិព្រាល ឃុំ គីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន ៖
– ម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់សង្ស័យជាគ្រឿងញៀនមានទម្ងន់ ៤,៣៧ក្រាម។
-ទូរស័ព្ទ០២គ្រឿង(ម៉ាកViVOទាំង០២គឿង) និងសម្ភារសម្រាប់សេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print