រថយន្ដកូរ៉ ចេញពីច្រកអន្តរជាតិជាំ ចុះពីភ្នំដងរ៉ែក ដាច់ហ្វាំងបុករះ ម៉ូតូនិងរថយន្ដ បណ្ដាលអោយរងរបួសធ្ងន់ស្រាលចំនួនប្រាំពីនាក់

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅវលាម៉ោង២៨.០០នាទីល្ងាចថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣២-១៣៣ ( ចំណុចក្រោមរូបសំណាក់លោកយាយម៉ៅប្រហែល ៣៥០ ម៉ែត្រ ) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្ករឡើងរវាង រថយន្តធំបុកម៉ូតូ ហើយជ្រុលចង្កូតបុករថយន្តតូច ( ដោយរថយន្តធំបុកម៉ូតូក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ហើយជ្រុលទៅបុករថយន្តតូចក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ) បណ្តាលមនុស្សឲ្យរងរបួសធ្ងន់មនុស្ស ០៧ នាក់ ( ស្រី ០៣ នាក់ ) និងស្រាល ០១ នាក់ ( ប្រុស ) ។
រថយន្តកង្ករ ម៉ាក HYUNDAI MIGHTY ( ៣,៥តោន ) ពណ៍ស សេរី២០០៤ ពាក់ផ្លាកលេខ សៀមរាប 3A – 3246 បើកបរដោយឈ្មោះ មៀវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួកចាស់ ស្រុកពួក ខេត្តសៀមរាប។ មុខរបរ លក់ដូរ បើកបរក្នុងទិសដៅពីជើងទៅត្បូង បើកចេញពីច្រកទ្វាអន្តរជាតិជាំបានទទួល រងរបួសធ្ងន់ និងអ្នករួមដំណើរ ០៣ នាក់ ទៀតបានទទួលរងរបួសធ្ងន់ស្រាល។
ទី ១- ឈ្មោះ តាវ វ៉ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចុងថ្នល់ ឃុំយៀង ស្រុកពួក ខេត្តសៀមរាប មុខរបរ កម្មករ ( រងរបួសធ្ងន់ ) ( ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ) ។
ទី ២- ឈ្មោះ គង់ មុំ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរ កម្មករ ( រងរបួសធ្ងន់ ) ( ជិះទ្រុងខាងក្រោយ ) ។
ទី ៣- ឈ្មោះ យឿន វិឆាន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរ យោធា ( រងរបួសស្រាល ) ( ពាក់ខ្សែក្រវ៉ាត់សុត្ថិភាព ) ។
រថយន្តរងគ្រោះ ម៉ាក TOYOTA HILUX REVO RALLY ពណ៍ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2B – 9989 លេខតួលេខ MR0HA3 – 22615 លេខម៉ាស៊ីន 1GD – 1281 បើកបរដោយឈ្មោះ ឈឺន ណារឹទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ លក់ដូរ បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកឡើងលើភ្នំ ដងរ៉ែក មិនរងរបួស ( ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ) និងអ្នករួមដំណើរ ០២ នាក់ ៖
១- ឈ្មោះ ទុំ ស៊ាងអេង ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ ( មិនរងរបួស ) ( ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ) ។
២- ឈ្មោះ ឃីម ស្រីជីង ភេទស្រី អាយុ ០២ឆ្នាំ ត្រូវជាចៅ ( រងរបួសស្រាល ) ។
ម៉ូតូម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខ កំពង់ចាម 1I – 9772 លេខតួលេខម៉ាស៊ីន ND125ME – 8632678 បើកបរដោយឈ្មោះ សុង ចាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ បុគ្គលិកធនាគារ បើកបរក្នុងទិសដៅពីជើងទៅត្បូង ( បើចុះពីលើភ្នំដងរ៉ែក ) ( រងរបួសធ្ងន់ត្រង់ភ្នែកខាងស្តាំ ) ( ពាក់មួកសុវត្ថិភាព ) និងអ្នករួមដំណើរ ០៣ នាក់ ៖
១- ឈ្មោះ រី រចនា ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវជាប្រពន្ធ ( រងរបួសធ្ងន់ ) ( ពាក់មួកសុវត្ថិភាព ) ។
២- ឈ្មោះ សុង ម៉ី ភេទស្រី អាយុ ០៥ឆ្នាំ ត្រូវជាកូន ( រងរបួសធ្ងន់ ) ( មិនពាក់មួកសុវត្ថិភាព ) ។
៣- ឈ្មោះ សុង សុជាតា ភេទស្រី អាយុ ០១ឆ្នាំ ( រងរបួសធ្ងន់ ) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តធំឈ្មោះ មៀវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ បើកបរក្នុងល្បឿនលឿន និងខូចហ្វ្រាំងរថយន្ត ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះទៅវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងម៉ូតូ និងរថយន្តទាំង ០៣ គ្រឿងខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print