ក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេស៊ីបានប្រកាសនៅសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៤ នៅឆ្នាំ២០២៧ខាងមុខ ។
នៅក្នុងការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ក្រុមប្រឹក្សាបាននិយាយថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានផ្តល់រង្វាន់ជាឯកច្ឆ័ន្ទសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាឆ្នាំ២០២៧ដល់ប្រទេសម៉ាឡេស៊ី។ ការធ្វើជាម្ចាស់ផ្ទះនេះនឹងជាលើកទី១ក្នុងរយៈពេលមួយទសវត្សរ៍ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡានេះ ដោយបានធ្វើលើកចុងក្រោយនៅទីក្រុង Kuala Lumpur ក្នុងឆ្នាំ២០១៧។កាលពីឆ្នាំមុន មានសេចក្តីរាយការណ៍ថា ប្រ៊ុយណេបានដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៧ ដោយប្រទេសម៉ាឡេស៊ីបង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះវិញ។គួរបញ្ចាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ កំពុងដំណើរការនៅទីក្រុងហាណូយ បន្ទាប់ពីត្រូវបានពន្យារពេលពីឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត COVID-19។ ការប្រកួតលើកទី៣២នឹងធ្វើនៅប្រទេសកម្ពុជា ហើយការប្រកួតលើកទី៣៣នឹងធ្វើនៅប្រទេសថៃ។
ចំណែកប្រទេសសិង្ហបុរីបានប្រកាសដែរថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣៥នៅឆ្នាំ២០២៩ខាងមុខ ៕ (រូបភាព ៖ CNA)