ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, នៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២: ពិធីអបអរសាទរ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ “ធីតា” រៀបចំឡេីងដោយ “ធីតា”៖
ផេកផ្លូវការ ក្រសួងសុខាភិបាល បានបន្តថា, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានអញ្ជេីញចូលរួម និងសូមគោរពសម្តែងនូវការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ “TYDA” និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធយុវជន ស.ស.យ.ក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងក្រុមគ្រូពេទ្យកងទ័ព និងគ្រូពេទ្យរដ្ឋទាំង ២៥ រាជធានី-ខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ សមាជិក-ជិកា គ.វ.ក-១៩ និងអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់។
ការថ្លែងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បែបនេះដោយលើកថា, ក្នុងការចូលរួម ចាត់ចែង និងសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសដែលធ្វេីឱ្យសម្រេចបានលទ្ធផលល្អជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពជា រួមចំណែកធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទន់ភ្លន់បត់បែន ប៉ិនប្រសប់ រហ័សវៀងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតប្រទេសបានបេីកដំណេីរការឡេីងធម្មតាក្នុងប្រក្រតីភាពថ្មីឡេីងវិញ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ ក៏សូមគោរពជូនពរថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទាំងអស់ មមានសុភាពល្អបរិបូណ៍ ចម្រុងចម្រេីន ននិងទទួលបានជ័យជំនះគ្រប់កិច្ចការទាំអស់ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ពពួកបម្លែងថ្មីៗ។ សូមអរគុណ! ៕
ដោយ : សិលា