គណៈកម្មការសហគមន៍អឹរ៉ុប បានពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ថ្មីស្តីពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងនោះបានលើកលែងការហាមប្រាមដល់នាវាដឹកប្រេងរបស់អឺរ៉ុប ដែលដឹកប្រេងចេញពីប្រទេសរុស្ស៊ី ក្រោយពីមានប្រទេសជាច្រើនប្រឆាំង ។
សារព័ត៌មាន Oilprice.comបានផ្សាយថា អឺរ៉ុប នឹងលើកលែងទណ្ឌកម្មដល់បណ្តានាវាដឹកប្រេងរបស់អឺរ៉ុប ដោយប្រទេសមួយចំនួនមិនអាចផ្អាកការទិញប្រេងពីប្រទេសរុស្ស៊ីនោះឡើយ។ ដោយសារតែប្រទេស ក្រិច និងប្រទេសឆេក ម៉ាល់តា បានប្រឆាំង សហគមន៍អឺរ៉ុបក៏បានសម្រេចលើកលែងទណ្ឌកម្មដល់ក្រុមហ៊ុននាវាដឹកជញ្ជូនរបស់អឺរ៉ុប។
អឺរ៉ុប បានអាស្រ័យទៅលើថាមពលរបស់រុស្ស៊ីរហូតដល់ទៅជាង ៤០% ហើយប្រទេសខ្លះក្នុងតំបន់អឺរ៉ុប បានទិញប្រេងពីរុស្ស៊ីទាំងស្រុង។ ដូច្នេះការផ្អាកភ្លាមៗ មិនមែនជារឿងងាយស្រួលឡើយចំពោះអឺរ៉ុប ដោយមិនអាចរកប្រភពផ្គតផ្គង់ណាមួយមកជំនួសភ្លាមៗបានឡើយ ។
ជាមួយគ្នានេះដែរប្រទេសនាំប្រេងចេញ OPEC បានប្រកាសថា មិនធានាដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោកនោះឡើយ ហើយក៏មិនមានប្រទេសណាមួយអាចជំនួសរុស្ស៊ីបានដែរ ៕ ដោយធីរីណា
រូបថត : Splash247.com