រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ទីក្រុងមូស្គូកំពុងតែក្លាយជាគោលដៅនៃ«សង្គ្រាមចម្រុះជាទ្រង់ទ្រាយធំ» របស់ប្រទេសលោកខាងលិច។ ប៉ុន្តែរុស្ស៊ីនឹងទប់ទល់ឱ្យបានរាល់ការដាក់ទណ្ឌកម្ម ដោយសារតែបានបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយចិន ឥណ្ឌា និងប្រទេសជាច្រើនទៀត។
នៅក្នុងសុន្ទរកថា ក្រោយពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឈានដល់ថ្ងៃទី៨០ហើយនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ថា លោកខាងលិចកំពុងតែសំដៅទៅលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម។
លោក Sergei Lavrov បានបញ្ជាក់ថា «លោកខាងលិច បានប្រកាសសង្គ្រាមចម្រុះទ្រង់ទ្រាយធំជាមួយយើង ដូច្នេះយើងពិបាកស្មានថាសង្គ្រាមនឹងអូសបន្លាយរយៈពេលយូរប៉ុនណានោះទេ ។ ជាការពិតសង្គ្រាមអ្នកណាក៏ទទួលនូវលទ្ធផលអាក្រក់ដែរ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា យើងនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសការប្រឈមមុខដោយផ្ទាល់ ។ ប៉ុន្តែនៅពេលនេះការប្រឈមមុខបានកើតឡើង ប៉ុន្តែយើងមិនចម្លែកអ្វីពីការដាក់ទណ្ឌកម្មនោះឡើយ ៕ ដោយធីរីណា