ប៉ៃលិន÷យោងតាមរបាយការណ៍របស់លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷ នៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានបើកបរត្រាក់ទ័រស៉ីឈ្មួលវាយដីឲ្យគេ ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់ ត្រូវ
បងប្អូនអ្នកភូមិជួយនាំគ្នា យកអង្រឹង ដាក់ស្នែងសែង កាត់វាលស្រែ ដើម្បីសែងយកទៅដាក់លើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ករណីនេះស្ថិតនៅចំណុចទល់មុខបន្ទាយយោធាស្រែម្អម ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមលោកអធិការបានបន្តថា÷ជនរងគ្រោះដែលបើកបរតាក់ទ័រជាន់មីនតោនផ្ទុះមានឈ្មោះ មឿន សិលា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរ ជាអ្នកបើកបរត្រាក់ទ័រស៉ីឈ្នួលឲ្យគេ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( ជនរងរបួសដាច់កជើងខាងឆ្វេងធ្ងន់ របួសដងខ្លួន និងបែកក្បាល។
បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បញ្ជាក់៖ ជនរងគ្រោះខាងលើជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រវាយដីឲ្យ ឈ្មោះ ឃួន សុធា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីម្ចាស់ស្រែបន្ត។
បន្ទាប់ពីបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរ
ពេទ្យបង្អែកខេត្តប៉ៃលិន រយ:ពេល១ម៉ៅង
ដោយសារជំងឺជនរងគ្រោះធ្ងន់ធ្ងរពេកក្រុមគ្រួសារជនរងគ្រោះបានពិគ្រោះជាមួយលោកគ្រូពេទ្យជំនាញក៏បញ្ជូនទៅព្យាបាលបន្តនៅពេទ្យខេត្តបាត់ដំបង។ដោយ,
ស សារ៉េត