ភ្នំពេញ : យើងគ្រប់គ្នា ជាប្រជាពលរដ្ឋល្អ ស្រឡាញ់សង្គមស្អាតស្អំ មិនត្រឹមតែត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ប៉ុណ្ណោះទេ គឺអបអរសាទរចំពោះសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដើម្បីអោយសង្គមជាតិយើង ពោពេញដោយធនធានមនុស្ស។ សូមបញ្ជាក់ថា, ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បង្ក្រាប២៨ករណី ឃាត់ខ្លួន៤៧នាក់ ។
សមត្ថកិច្ចបានបញ្ជាក់លម្អិតថា, យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៨ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ដឹកជញ្ជូនរក្សាទុក២ ករណីនិងជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៣៧៧ករណី ឃាត់មនុស្ស៥៥២៦នាក់ (ស្រី៣៦៦នាក់)។
គ្រឿងញៀនបានបំផ្លិចបំផ្លាញ សុខភាព អនាគត ការប្រព្រឹត្តបទល្មើសក្នុងសង្គម ដូច្នេះយើងត្រូវជៀសអោយឆ្ងាយ ដើម្បីកសាងគ្រួសារ សង្គមជាតិយើង គ្មានគ្រឿងញៀន ធ្វើអោយប្រទេសរីកចម្រើន ប្រមូលបាននូវធនធានមនុស្ស ៕
ដោយ : សហការី