ភ្នំពេញ : រយៈពេល៤ខែ ដើមឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជាង ៦ ០៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់។
សូមបញ្ជាក់ថា,នៅអគ្គនាយកដ្ឋានពន្ធដារកន្លងទៅ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ខណៈបានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកជនន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF, Staff Mission) ដឹកនាំដោយ លោក AlasdairScott ប្រធានក្រុមបេសកកម្ម ទទួលបន្ទុក ប្រទេសកម្ពុជា លោក Yasuhisa Ojima អ្នកតំណាង IMF ប្រចាំនៅប្រទេសកម្ពុជា និងសេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមបេសកកម្ម IMF ព្រមទាំងមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋាន ក្រុមបេសកជននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF’Staff Mission) កំពុងស្ថិតក្នុងដំណើរនៃការបំពេញទស្សនកិច្ចពិគ្រោះ យោបល់នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងទិសដៅគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធកម្ពុជា ដោយផ្តោតលើប្រធានបទសំខាន់ៗ រួម មាន៖
ទី១. វិធានការនិងគោលនយោបាយពន្ធដារថ្មីៗក្នុងឆ្នាំ ២០២២ និងសម្រាប់រយៈពេលមធ្យម ស្របតាមយុទ្ធសាស្ត្រ កៀរគរចំណូល ២០១៩-២០២៣, ទី២.ការគ្រប់គ្រងប្រមូលចំណូល ពន្ធសម្រាប់ឆ្នាំ២០២១ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២២,
ទី៣. សវនកម្មពន្ធដារ (សហគ្រាសអ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធ មធ្យម) ព្រមទាំងវិធានការពង្រឹងអនុលោមភាពពន្ធដារ,
ទី៤, ការលើកទឹកចិត្តផ្នែកពន្ធដារ និងរយៈពេលលើកលែងពន្ធសម្រាប់ ឆ្នាំ២០២១ និងឆ្នាំ២០២២ និងទី៥. យុទ្ធសាស្ត្រ វិធានការពន្ធដារសម្រាប់រយៈពេលមធ្យម។
ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាការងារ៖
-ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៖ . ពន្ធលើប្រាក់ចំណូល ២០២០ គឺជាឥទ្ធិពលនៃ សកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះ កំណើនខ្លាំង
១ សម្រាប់ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ សម្រច បាន ១១ ២៦៦,៧៩ ប៊ីលានរៀល (ប្រមាណជា ២ ៧៨១,៩២ លានដុល្លារ) គឺសម្រេចបាន ១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១
គិតត្រឹមរយៈពេល ០៤ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ពន្ធដារសម្រេចបាន ៦ . ០៨២,៥៣ ប៊ីលានរៀល (ប្រមាណជា ១ ៥០១,៥៦ លានដុល្លារ) គឺសម្រេច បាន ៥៣,២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២២ ហើយសម្រាប់រយៈពេល ១២ខែឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា អាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់ ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសម្រាប់ ឆ្នាំ២០២២
● ទន្ទឹមនឹងការដាក់ចេញឱ្យអនុវត្តតាមប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន និងតាមអនឡាញ រួមមាន ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្ដល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាស តាមអនឡាញបានយ៉ាងរលូន ចំណេញពេលវេលា មានតម្លាភាពខ្ពស់ ព្រមទាំងពង្រឹងប្រសិទ្ធភាពក្នុងការ ប្រមូលចំណូលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារមានយន្តការ Cross Check ប្រកប ដោយប្រសិទ្ធភាពនិងតម្លាភាព តាមរយៈការដាក់ឱ្យ អនុវត្តនូវប្រព័ន្ធ E-VAT ដែលបច្ចុប្បន្នជាប្រព័ន្ធប្រកាស ពន្ធតាមប្រព័ន្ធអនឡាញ E-Filing ហើយបាននិងកំពុង ពង្រឹងការធ្វើCross Check ដែលជួយជំរុញនិងអនុវត្ត កាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនូវការបង្វិលសង អាករលើតម្លៃបន្ថែម សម្រាប់រយៈពេល ០២ ឆ្នាំចុងក្រោយ នេះ ស្របតាមខ្លឹមសារនៃប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីយន្តការបង្វិល សងអាករលើតម្លៃបន្ថែម។
អគ្គនាយកដ្ឋានពន្ធដារបាននិងបន្តពង្រឹងការផ្សព្វផ្សាយ ច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់និងទំនើបកម្ម រដ្ឋបាលសារពើពន្ធនិងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) | កិច្ចប្រជុំ សិក្ខាសាលា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនឡាញ ជាពិសេសការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយមាន ការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់តាមប្រព័ន្ធ បណ្តាញសង្គម GDT Facebook Live, សេវាឆ្លើយតប តាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
• សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អគ្គនាយកដ្ឋានបាននិងកំពុងអនុវត្តនូវវិធានការពន្ធដារ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ក៏ប៉ុន្តែច្រកអ៊ីនធើណេត ជាតិ – National, Internet Gateway នៅតែជាគន្លឹះនៃ ប្រសិទ្ធភាព សម្រាប់ពង្រឹងការអនុវត្តនិងការគ្រប់គ្រង ប្រមូលចំណូលសម្រាប់វិស័យនេះជាចំណូលបាត់បង់ (Forgone Revenue) សម្រាប់ពន្ធដា រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់
ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំ ដោយកំណត់យក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ អគ្គនាយកដ្ឋាន ពន្ធដារយល់ឃើញថាការដាក់ឱ្យអនុវត្តនូវប្រភេទពន្ធ ។
● អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅធ្វើឱ្យច្បាប់ស្តីពី សារពើពន្ធថ្មីនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃ សេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក៏ដូចជាប្រមូលផ្តុំ នូវច្បាប់ស្តីពីសារពើពន្ធដែលកន្លងមកមានលក្ខណៈ ដាច់ដោយឡែកៗពីគ្នា ហើយសេចក្តីព្រាងថ្មីនេះ គឺដើម្បី ឱ្យមានសង្គតិភាពជាមួយនឹងច្បាប់ស្ដីពីវិនិយោគថ្មី៕