ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្ថិ៍ឃុំអូរអណ្ដូងប្រម៉ាញ់ឃាត់ខ្លួនក្នុងករណីប៉ុនប៉ងរំលោភលើកុមារីម្នាក់មិនបានសម្រេច

ចែករំលែក៖

ខេត្តប៉ៃលិន÷បើតាមរបាយការណ៍របស់
មន្ត្រីនគរបាលជំនាញនៃប៉ុស្ថិ៍ឃុំអូរអណ្ដូងបានឲ្យដឹងថា÷ កាលពីវេលាម៉ោង ១៦និង១៥ នាទី ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២មានករណីយុវជនម្នាក់ប៉ុនប៉ង
រំលោភ ទៅលើកុមារីម្នាក់ ដោយឃើញ
កុមារីជិះកង់ ស្ងាត់អ្នកឯង ស្រាប់តែជនសង្ស័យរត់ទៅអោបពីក្រោយបណ្ដាលឲ្យដួលកង់ រួចកុមារីស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យបានរត់គេច
ខ្លួន ( មិនបានសម្រេច )ជនសង្ស័យជាជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផង, ករណីនេះស្ថិតនៅចំណុចភូមិ អូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

សមត្តកិច្ចជំនាញមូលដ្ឋានបានបន្តថា÷ជនរងគ្រោះមានអាយុ ១៣ ឆ្នាំ មុខរបរ សិស្ស។
-ជនសង្ស័យមានឈ្មោះ យឹង ដូង ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។

បើតាមការរៀបរាប់ពីជនរងគ្រោប្រាប់មន្ត្រីជំនាញថា÷ :មុនពេលកើតហេតុ ខ្លួន បានជិះកង់ដើរលេងជាមួយមិត្ដភក្ដិនៅតាមផ្លូវ លុះ ដល់កន្លែងកើតហេតុ ក៏បានជួបជនសង្ស័យខាងលើ ដែលកំពុងដើរម្នាក់ឯង នឹងបានធ្វើដំណើរតាមក្រោយកុមារីខាងលើ ដោយមិត្តភក្តិរបស់ខ្លួន បានដើរទៅមុនបាត់ នៅពេលដល់កន្លែងស្ងាត់ ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពចាប់ឱបជនរងគ្រោះបណ្ដាលឲ្យដួល ហើយកុមារីរងគ្រោះក៏បានរើបំរាស់ នឹងបានរត់ទៅរកគេឲ្យជួយ ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅ រហូតមក ក្រោយមកសមត្ថកិច្ចជំនាញតាមប្រមាញ់ដល់ម៉ោង២០និង៣០នាទីទើបកម្លាំងប៉ុស្តិ៍ជាមួយកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនជនសង្ស័យបានបញ្ជូនមកអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print