ឡំប្រឺតាបើកកៀររថយន្តព្រូសបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតាខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តព្រូសបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខមន្ទីរពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM- 9612 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចមុខមន្ទីរពេទ្យរ៉ូយ៉ាល់ ស្រាប់តែមានឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HM-7276 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀរចំក្បាលរថយន្តព្រូសបណ្ដាលឱ្យធ្លាក់កាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែដោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print