ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណា គឺអនុវត្តន៍យ៉ាងនោះទៅ។
សម្ដេចតេជោ ហ៊ុន សែន ៖ «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវមើលក្រុមហ៊ុនដែលទទួល អាជ្ញាប័ណ្ណ(Licence) ក្នុងការធ្វើរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ។ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។ ក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។
សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន»។
សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។
សម្តេចបានថ្លែងបែបនេះ ខណៈសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ-១៩ ជាង៥០លានដូលហើយ ខណៈដែលជិត ៣០លានដូល គឺជាវ៉ាក់សាំងដែលកម្ពុជាបានទិញដោយប្រើប្រាស់លុយខ្លួនឯង។ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជាទិញវ៉ាក់សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស «ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និងប្រឹងប្រែងពង្រឹងខ្លួនធ្វើជាគំរូ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្រៅពីក្រុមគ្រូពេទ្យដែលមានស្រាប់ ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា «ជាកងទ័ពអាវ-ស»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួងសុខាភិបាលឱ្យផ្តល់កិច្ចការបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ TYDA លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំសហគមន៍ប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយអួលដើមកពីមរណភាពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលជារឿងមួយគួរឱ្យសោកសង្រេងជាទីបំផុត។
សម្តេចបញ្ជាក់ថា មកទល់ពេលនេះ ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសធំរបស់សម្តេច មិនទាន់ដឹងពីមរណភាពសម្តេចឧត្តមទេពញាណ ដែលជាប្អូនប្រុសរបស់គាត់នៅឡើយទេ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនដឹងថាមានពាក្យអ្វីនឹងនិយាយប្រាប់គាត់នោះទេ….» ៕