ខេត្តប៉ៃលិន÷សមត្តកិច្ចជំនាញសហការគ្នាតាមប្រម៉ាញជនសង្ស័យ ឃាត់ខ្លួនបក្ខពួក ចោរលួចម៉ូតូ១គ្រឿង របស់ពលរដ្ឋនៅភូមិផ្សារព្រំ ឃាត់បាន២នាក់ នៅចន្លោះម៉ោង ០១និង៣០នាទីយប់ដល់ម៉ោង ០៨ និង៤០នាទីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលដីថ្មីផ្លូវទី២ ខាងឆ្វេងដៃផ្ទះឈ្មោះ លឹម ដារ៉ា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីចោរលួចម៉ូតូ ០១ ករណី។
សមត្តកិច្ចជំនាញបានឲ្យដឹងថា÷ ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ចំរើន ភិរុណ្យ ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ កន្សែងបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ ក្រហម លេខតួ ៦១០១៥៧០ លេខម៉ាស៊ីន ៦១០១៥៧០ ពាក់ស្លាកលេខ បាត់ដំបង ១AO – ៨៦០១។- ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពរួចគេចខ្លួនបាត់។
បើតាមការបំភ្លឺរបស់ម្ចាស់ម៉ូតូនៅមុនពេលកើតហេតុការនៅវេលាម៉ោង ០១និង ៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ គាត់បានជិះម៉ូតូចេញទៅទិញសាច់មាន់ហូបហើយជិះមក វិញដោយចាក់សោរកម៉ូតូទុកនៅខាងមុខផ្ទះជួលរួចក៍ចូលទៅគេងនៅខាងក្នុងបន្ទុប់លុះព្រឹកឡើងវេលាម៉ោង ០៨ និង ៤០នាទី ថ្ងៃដដែលគាត់បានចេញមកពីបន្ទុប់វិញស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏មកដាក់
ពាក្យបណ្ដឹងទៅសមត្តកិច្ចនគរបាល
ជំនាញយុត្តិធម៌នៃអធិការស្រុកសាលា
ក្រៅ ក្រោយមកកម្លាំងជំនាញយុត្តិធម៌ក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ+ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការស្រុកសាលាក្រៅ បានកំណត់មុខសញ្ញាបាន និងសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ រួមនិងកម្លាំងព្រហ្មទណ្ឌអធិការក្រុងប៉ៃលិន បានចុះឆែកឆេរបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហេីយការឆែកឆេរក្នុងបន្ទប់ជួលនោះបានរកឃេីញ អាវម៉ូតូសង់ឌ្រីមពណ៌ក្រហម០១ឈុត មួយសុវត្ថិភាព០១ ពោះវៀនម៉ូតូ០១ សំបកកង់ម៉ូតូ០១ កូនសោលេខ២២ ចំនួន០២ ដែកគាស់០១ ដែកកាប់០១ ដែកអក្សរតេ០១ ការបូបស្ពាយពណ៌ខ្មៅ០១ កញ្ចក់ម៉ូតូ០១គូរ ។
បន្ទាប់មកបានឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ កុយ ឧត្ដម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្តកិច្ចជំនាញបានបន្តថា÷ចំណែកជនដៃដល់ ០២នាក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ចយេីងទៅដល់ ។
-លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ០០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌអធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងបុស្តិ៍នគរបាលសង្កាត់ប៉ៃលិន និងកម្លាំងអន្តរាគមន៍អធិការក្រុងប៉ៃលិន បានកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជន សង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ អាត តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បក្ខពួកជនដៃដល់) រហូតដល់ម៉ោង ១៣និង៣០នាទី មុខសញ្ញាជនសង្ស័យដែលជាជនដៃដល់បានបង្ហាញខ្លួន ហេីយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តប៉ៃលិន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌអធិការក្រុង/ស្រុក និងកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ បានប្រដេញតាមជនសង្ស័យប៉ុន្តែជនសង្ស័យបានដឹងខ្លួនជាមុនរួចបានទុកម៉ូតូចោលហេីយរត់ចូលចំការបាត់ទៅ ៕
ដោយ៖ ស សារ៉េត