មន្រ្តីជំនាញ​ក្រសួង​មហាផ្ទៃ​ ចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋ ចោទប្រកាន់មេភូមិ មេឃុំ ប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ អគ្គាធិការដ្ឋាន​ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋ ចោទប្រកាន់មេភូមិ មេឃុំ ប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពដដែលបន្តថា​ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន​ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចលើករណីគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋ ផ្ញើសារចូលប្រអប់(Inbox)ហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចោទប្រកាន់មេភូមិ មេឃុំ ថាបានប្រើអំណាចយកដីទីវាលបញ្ចុះសពសាធារណៈដែលបញ្ចុះសពចិន ខ្មែរ តាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់បច្ចុប្បន្ន ឱ្យទៅសមាជិកក្រុមប្រឹក្សាឃុំមួយរូប ថែមទាំងបានប្តឹងសមាជិកក្រុមប្រឹក្សាឃុំថាបានឈូសឆាយដីនោះដើម្បីធ្វើចំការ និងបានស្នើសុំធ្វើលិខិតកាន់កាប់ប្រើប្រាស់ មានទីតាំងស្ថិតនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

កិច្ចប្រជុំនេះមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print