សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR)

ចែករំលែក៖

ភ្នំពេញ : តំណាងរដ្ឋបាលរាជធានីខេត្តទាំង២៥ សភាពាណិជ្ជកម្មកម្ពុជានិងសាខាសភាពាណិជ្ជកម្មកម្ពុជាតាមបណ្តាខេត្ត សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអង្គការ UNIDO បានចូលរួមក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) ។ នេះបើយោងតាមផេករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហោះនៅព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា, បន្ទាប់ពីរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥  (IDP) ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាជាសេរ៊ីដើម្បីផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃរបាយការណ៍ខាងលើជូនគ្រប់តួអង្គពាក់ព័ន្ធ។ ជាក់ស្តែង នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២  សិក្ខាសាលាជាសេរីលើកទី៣ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ដោយមានការចូលរួមពីលោម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ផងដែរ។ បន្ថែមពីការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ នៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP សិក្ខាសាលានេះក៏មានគោលបំណងជម្រាបជូនអង្គសិក្ខាសាលាពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ សិក្ខាសាលានាព្រឹកនេះមានការចូលរួមពីលោក លោកស្រី ជាតំណាងគណៈអភិបាលរាជធានីខេត្តទាំង២៥ សភាពាណិជ្ជកម្មកម្ពុជានិងសាខាសភាពាណិជ្ជកម្មកម្ពុជាតាមបណ្តាខេត្ត សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គការ UNIDO និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ៨០រូប ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print