តុលាការផ្តន្ទាទោសយុវជន២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិតករណី ឃាតកម្មគិតទុកជាមុន នឹងសមគំនិត សម្លាប់យកទ្រព្យសម្បត្តិ

ចែករំលែក៖

 

ភ្នំពេញ:  លោក ឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើយុវជន២នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន នឹងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។

ជនជាប់ចោទ១.ឈ្មោះ ម៉េង  ណាឃីម  ភេទប្រុស  អាយុ  ២១ឆ្នាំ  ឃាត់ខ្លួនបាននៅស្រុងគិរីវង់  ខេត្តតាកែវ ជាប់ចោទពីបទ. ឃាតកម្មគិតទុកជាមុន ២.ឈ្មោះ ម៉ៅ  រដ្ឋា  ហៅជិប  ភេទប្រុសអាយុ២៩ឆ្នាំ ឃាត់ខ្លួន បាននៅតាមបណ្តោយផ្លូវជាតិលេខ១  មុខ មណ្ឌលសុខភាព  ព្រែកឯង  សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  ជាប់ចោទពីបទ. សមគំនិតក្នុងអំពើឃាតកម្មគិតទុកជា។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជស្ស័យបានកាលពីថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០២១ និងដកវត្ថុតាងចាប់យក: 

 ១.ទូរស័ព្ទម៉ាក OPPO 

 ២.ខ្សែដៃ ផ្លាកទីន       

 ៣.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩  ស្លាកលេខត្បូងឃ្មុំ 1H 1406 (របស់ជនរងគ្រោះ)។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើនៅតំណាក់ការសមត្ថកិច្ចបានឆ្លើយថា : នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែករមាស, ជញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន ។ក្រោយពីធ្វេីសកម្មភាពរួចពួកខ្លួនបានចែកសំភារៈគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ  ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ  រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print