ករណីស្លាប់ដោយកូវីដ- ១៩ នៅកូរ៉េខាងជើង កើនឡើង ៦២នាក់ WHO ស្នើរផ្តល់ជំនួយបន្ទាន់

ចែករំលែក៖

នៅថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើងបានរកឃើញមានករណីគ្រុនក្តៅបន្ថែម ២៦៩.៥១០នាក់ ធ្វើឲ្យចំនួនករណីគ្រុនក្តៅកើនឡើងដល់ទៅជាង ១,៤លាននាក់ ។ នៅពេលនេះកូរ៉េខាងជើងមិនទាន់មានតួលេខស្តីពីការធ្វើតេស្តរកឃើញករណីឆ្លងកូវីដ-១៩ នោះឡើយទេ ។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ករណីស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើង បានកើនឡើងដល់៦២នាក់ហើយ ។ ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ នេះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានចេញបញ្ជាឱ្យកម្លាំងទាហានចូលរួមជួយដល់ ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ក្នុងពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការរាតត្បាតកូវីដ-១៩ នៅកូរ៉េខាងជើង ។ អគ្គនាយកអង្គការសុខភាពពិភពលោក Adhanom Ghebreyesus បានព្រមានថា កូរ៉េខាងជើងអាចប្រឈមនឹងលទ្ធផលអាក្រក់ដោយការឆ្លងកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ។ លោកក៏បានស្នើផ្តល់ជំនួយវ៉ាក់សាំងដល់កូរ៉េខាងជើងផងដែរ ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនមានបំណងចង់ជួយដល់កូរ៉េខាងជើងទប់ស្កាត់កូវិដ-១៩ ក្នុងនោះមានកូរ៉េខាងត្បូងជាដើម ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមលក្ខណៈរួចរាល់រង់ចាំចម្លើយពីកូរ៉េខាងជើងតែប៉ុណ្ណោះ ដើម្បីប្រទេសកូរ៉េខាងត្បូង អាចទៅជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ ដែលកំពុងរាលដាលខ្លាំង៕ ដោយធីរីណា

...


រូប​ថត​ :​ KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print