រុស្ស៊ី៖ លោកខាងលិចកំពុងតែដើរហួសបន្ទាត់ក្រហមដែលខ្លួនបានកំណត់

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោក Maria Zakharova បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានបោះបង់តម្លៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកខាងលិចបានដើរផុតបន្ទាត់ក្រហមដែលខ្លួនបានកំណត់ទុក ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បញ្ជាក់ទៀតថា «លោកខាងលិចមិនត្រូវត្រឹមតែឆ្លងចូលបន្ទាត់ក្រហមរបស់រុស្ស៊ីនោះទេ គឺបានឆ្លងបន្ទាត់ក្រហមដែលខ្លួនបានកំណត់ផងដែរ ។
លោកស្រី Maria Zakharova បានបញ្ជាក់ទៀតថា «លោកខាងលិចបានប្រកាសពីសេរីភាពបញ្ចេញមតិ ច្បាប់អន្តរជាតិ ប្រជាធិបតេយ្យ សេរីភាព…គឺជាតម្លៃរបស់ពួកគេ ប៉ុន្តែនៅពេលនេះពួកគេបានជាន់ឈ្លីលើវា»។ លោកស្រីបន្តទៀតថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សា តុល្យភាពអន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ ។
ពាក់ព័ន្ធការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបានបន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។
ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ដែលជាលទ្ធផលនៃសកម្មភាពរបស់ខ្លួន។ លោក ពូទីន បានគូសបញ្ជាក់ថា តាមរយៈការស្វែងរកការបញ្ឈប់ដំណើរការផ្គត់ផ្គង់ថាមពលរបស់រុស្ស៉ីដល់បណ្តាប្រទេសនានា អឺរ៉ុបនឹងធ្វើឱ្យខ្លួនឯងឈឺចាប់ ដោយសារតែការគិតខុស, ពិតណាស់ថាសកម្មភាពនេះគឺប្រៀបបាននឹងការសម្លាប់សេដ្ឋកិច្ចប្រទេសនៅអឺរ៉ុប។
លោក ពូទីន បន្ថែមថា សកម្មភាពយ៉ាងវឹកវររបស់អឺរ៉ុប មិនត្រឹមតែធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាថែមទាំងនាំទៅរកការបង្កើនប្រាក់ចំណូលពីប្រេង និងឧស្ម័នសម្រាប់រុស្ស៊ីផងដែរ។
ចាប់តាំងពីវិមានក្រឹមឡាំងបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលទឹកដីអ៊ុយក្រែន ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមក ដោយផ្តោតលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​ :​ Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print