កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបពាក់ពន្ធ័ការធ្វើសន្និធិសត្វព្រៃនិងសំណាក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមអន្តរាគមន៏បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកម្លាំងចលត័ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមានការចូលរួមពីអជ្ញាធរភូមិ ឃុំ ប៉ុស្តិរដ្ឋបាលត្រែងត្រយឹង បានបង្ក្រាបទីតាំងធ្វើសន្និធិសត្វព្រៃនិងសំណាក ។

យោងចំណាឯកភាពរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យឆេកឆេរចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ជាក់ស្តែងនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងបានធ្វើការត្រួតពិនិត្យនិងឆែកឆេរ បានប្រទះឃើញ និងដកហូតសម្ភារះរួមមានដូចខាងក្រោម៖
១ កូនក្ងោករស់ ចំនួន ០៥ក្បាល
២ ព្វាំងរស់ ចំនួន ០៨ក្បាល
៣ សេកសោមរស់ ចំនួន ០២ក្បាល
៤ សេកអាត់រស់ ចំនួន ០១ក្បាល
៥ ក្តាន់ញ៉ៃងរស់ ចំនួន ០៦ក្បាល
៦ រអាតត្នោតរស់ ចំនួន ០១ក្បាល
៧ អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល
៨ ស្ទាំងលលករស់ ចំនួន០១ក្បាល
៩ ក្បាលកេងកងធំក្រៀម ចំនួន០២ក្បាល
១០ ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។

បច្ចុប្បន្នជនពាក់ពន្ធ័ខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ចំណែកសត្វព្រៃរស់ទាំងអស់និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print