ស្ថានភាពឧបទ្វីបកូរ៉េកាន់តែតានតឹងជាឱកាសឲ្យអាមេរិកនាំអាវុធចូលកៀកសម្រាប់ទប់ស្កាត់ឥទ្ធិពលយោធារបស់ចិន

ចែករំលែក៖

អ្នកឯកទេសវិភាគធ្លាប់បានលើកឡើង ថា ស្ថានភាពតានតឹងនៅក្នុងតំបន់អាស៊ី ភាគអាគ្នេយ៍គឺសមុទ្រចិនភាគខាងត្បូង និងសមុទ្រចិនភាគខាងកើតព្រមទាំង វិបត្តិនៅឧបទ្វីបកូរ៉េ គឺជាឱកាសជួយឲ្យ អាមេរិកបញ្ជូនអាវុធមកកាន់ទីនេះដោយស្របច្បាប់។ គោលដៅរបស់អាមេរិកមាន តែមួយគត់គឺទប់ទល់នឹងឥទ្ធិពលពង្រីក អំណាចយោធារបស់ចិននៅក្នុងតំបន់ដែល អាចគំរាមកំហែងតំណែងមហាអំណាចទី១របស់អាមេរិកបាន។

វិវាទនៅដែនសមុទ្រចិនភាគខាងត្បូងបានធ្វើឲ្យអាមេរិកបញ្ជូននាវាចម្បាំងជាច្រើនទៅកាន់ទីនោះ ក្នុងនោះមានប្រទេស ហ្វីលីពីនជាដើម ដើម្បីជួយដល់ប្រទេសទាំង នោះការពារដែនអធិបតេយ្យរបស់ខ្លួន។ ចំណែកនៅកូរ៉េខាងត្បូងវិញអាមេរិកបានបង្កើនការដាក់ប្រព័ន្ធមីស៊ីលការពារសម្រាប់ ទប់ស្កាត់ការវាយប្រហារដោយមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូពីកូរ៉េខាងជើង ដូចអ្វីដែលកូរ៉ែខាងជើងបានគំរាមកំហែង ជាបន្តបន្ទាប់មក។

រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានអះអាងហើយថា ការដាក់តាំងពង្រាយ ប្រព័ន្ធខែលមីស៊ីលមិនមែនជាដំណោះ ស្រាយសម្រាប់ជម្លោះនៅឧបទ្វីបកូរ៉េនោះទេ ផ្ទុយទៅវិញវាជាសាំងដែលគេចាក់បញ្ឆេះ ភ្លើងសង្រ្គាមនៅឧបទ្វីបកូរ៉េដែលកំពុងមាន ភាពតានតឹងរួចទៅហើយនោះ។ តាមលោក វ៉ាង យី បានបញ្ជាក់ថា ចិនបានថ្កោលទោស សកម្មភាពបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើងនិងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសនេះតាមរយៈអង្គការសហប្រជាជាតិ។ ទីក្រុងប៉េកាំងក៏បានអំពាវនាវផងដែរ ឲ្យបើកការចរចា ៦ភាគីស្តីពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងដែលត្រូវបានអាក់ខានដោយសារតែការល្មើសបាញ់សាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

សំណើរបស់ទីក្រុងប៉េកាំងដែលចង់ឲ្យគេរកដំណោះស្រាយតាមអង្គការសហប្រជា ជាតិទំនងមិនអាចបញ្ចុះបញ្ចូលអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបានទេ។ កន្លងមក ចិន និងរុស្ស៊ី បានលើកដៃបោះឆ្នោតឲ្យក្រុម ប្រឹក្សាសន្តិសុខអង្គាការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ប៉ុន្តែ ទណ្ឌកម្មនោះនៅតែគ្មានប្រសិទ្ធភាពមិនធ្វើឲ្យកូរ៉េខាងជើងបាក់ទឹកចិត្តឈប់សាក ល្បងនុយក្លេអ៊ែរ និងមីស៊ីលទេ។

ចិនបើទោះបីជាថ្កោលទោសកូរ៉េខាងជើងពីរឿងបាញ់សាកល្បងនុយក្លេអ៊ែរយ៉ាងណាក្តី ប៉ុន្តែចិននៅតែជាសម្ពន្ធមិត្តតែមួយដែល កូរ៉េខាងជើងត្រូវការទាំងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យានុយក្លេអ៊ែរ។ គឺអសមត្ថភាព របស់ចិនដែលមិនអាចចាត់វិធានការខ្លាំងប្រឆាំងកូរ៉េខាងជើងមួយលើកជាពីរលើក ដែលត្រូវបានអាមេរិកលើកយកធ្វើជា លេសដើម្បីពង្រាយខែលការពារមីស៊ីលនៅក្បែរមាត់ទ្វារផ្ទះរបស់ចិនតែម្តង៕

dfwd

index

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print