តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត និងលក្ខនន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ស្របពេលដែលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅពេលដ៏ខ្លីខាងមុខនេះ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានធ្វើការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត និងលក្ខនន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។

មានប្រសាសន៍បើកពិធី លោក ឧត្តមសេនីយ៏ត្រី នូវ សំអុល បានមានប្រសាសន៍ថា គោលបំណងការផ្សព្វផ្សាយនាពេលនេះ ដើម្បីឲ្យ នាយទាហាន នាយទាហានរង និងពលហានយើងយល់ជ្រួតជ្រាបពីបទវិន័យ លក្ខនន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និងការផ្សព្វផ្សាយរៀនសូត្រអំពីក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោតនៅថ្ងៃនេះ គឺស្របតាមសភាពការណ៍ ដែលនៅពេលខាងមុខដ៏ខ្លីនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ។ ដូច្នេះដើម្បីបញ្ចៀសបាននូវរាល់កំហុសឆ្គងផ្សេងៗ ដែលកើតមានឡើងដោយអចេតនា នូវរាល់សកម្មភាព ដែលមានចែងនៅក្នុងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ យោធិនយើងទាំងអស់ ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ជៀសវាងការខាតបង់ថវិកាក្នុងការពិន័យ ការទទួលទោសទណ្ឌផ្សេងៗតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាត មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print