លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ: សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបតាមប្រព័ន្ធវីដេអូជាមួយ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការអបអរសាទរទៅវិញទៅមកក្នុងឱកាសគម្រប់ខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា ក្នុងឆ្នាំនេះ។ ជាផ្នែកមួយនៃការគម្រប់ខួបនេះ លោក ណារិនដ្រា ម៉ូឌី បានក្រាបថ្វាយបង្គំយាង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បំពេញព្រះរាជដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ ព្រមទាំងអញ្ជើញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសឥណ្ឌា តាមពេលវេលាសមស្រប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ណារិនដ្រា ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេស ឥណ្ឌា ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ ចំពោះអំណោយជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូប៊ីសែល្យ ចំនួន ៣២៥.០០០ ដូស ដែលជាជំនួយ សប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ក្រោមគំនិតផ្ដួចផ្ដើមកិច្ចសន្ទនាសន្តិសុខ ចតុភាគី។ ឯកឧត្តម ណារិនដ្រា ម៉ូឌី បានកោតសរសើរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និង កិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍ ធនធានមនុស្ស ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការតភ្ជាប់ និងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន។ លោក ណារិនដ្រា ម៉ូឌី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយចាត់ទុកប្រទេសកម្ពុជាជាផ្នែកដ៏ សំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុង ក្របខណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌាដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងតំបន់មេគង្គ និងផ្ដល់ជំនួយដល់កម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោម គំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ ជនបទ ការអប់រំ ការលើកកម្ពស់ស្ត្រី និងវប្បធម៌។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់ អារម្មណ៍ និងក្តីកង្វល់រួម រួមមាន បញ្ហានៅមីយ៉ាន់ម៉ា ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី បញ្ហាសមុទ ចិនខាងត្បូង និងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។
លោក ណារិនដ្រា ម៉ូឌី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជាក្នុងការចូល កាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ លោកបានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាង ពេញទំហឹងរបស់ឥណ្ឌា ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឱ្យទទួលបាន ជោគជ័យ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនេះ។

ជាទីបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ លោក ណារិនដ្រា ម៉ូឌី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ព្រមទាំងកិច្ចប្រជុំ កំពូលពាក់ព័ន្ធផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ណារិនដ្រា ម៉ូឌី បានទទួលយកការ អញ្ជើញនេះដោយក្តីរីករាយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print