ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបាន រៀបចំទិវាជាតិនៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៏ដែលបានប្រព្រឹត្ត ទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២២ដោយមានការអញ្ជើញចូលរួមពី លោក គតិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង លោក ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និង លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង ៦០០០នាក់ចូលរួមផងដែរ។
២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹក ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្មងរបស់ពួកប្រល័យ ពូជសាសន៏ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយះពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនិងបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្តនៃការរីករាលដាលជំងឺកូវីដ.១៩។ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦ រណ្តៅដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់ នៅជើងឯកនេះដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូម ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុងឋានសុគតិ ភព កុំបីឃ្លៀងឃ្លាតឡើយ។ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏ សាហាវឃោឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។
គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដែលបានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យិទៅ ធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៏បន្តទៀត ប្រជាជនយើងត្រូវចេះប្រើ សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ។គណៈអធិបតីក៏បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យិស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៏ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែល សម្តេចតេជោហ៊ុន សែនបានដឹកនាំស្វែង រកបានដោយលំបាក នឹងបានកសាងប្រទេសដ៏កំសត់មួយនេះឈានទៅសំរេចគោលដៅអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស៕
ដោយ៖សំរិត