កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា_ថៃ លើកទី២៤ រវាងយោធភូមិភាគទី៣ (កម្ពុជា) និងកងការពារព្រំដែនច័ន្ទបូរី ត្រាត(ថៃ) ត្រូវបានបិទបញ្ជប់

ចែករំលែក៖

ប្រទេសថៃ÷ថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំក្រុម ការងារ យោធភូមិភាគទី៥ ចូលរួមក្នុងកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៤ រវាងយោធភូមិភាគទី៣ (កម្ពុជា) និងកងការពារព្រំដែនច័ន្ទបូរី ត្រាត(ថៃ) កិច្ជប្រជុំត្រូវបានបញ្ជប់ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់រយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅនៅសណ្ឋាការញូត្រាវែល ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីឯក យឿង សុខុន មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ជាមួយឧត្តមសេនីយ៍នាវីទោ រុនណារុង រិទ្ធិណាន់ មេបញ្ជាការកងការពារព្រំដែនច័ន្ទបុរី ត្រាតជាសហប្រធាននៃការប្រជុំរួម ។

ការប្រជុំនេះមានគោលបំណងដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណាក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

អង្គប្រជុំបានរំលឹកឡើងវិញ អំពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៣ រវាងយោធភូមិភាគទី៣ និងកងការពាព្រំដែនច័ន្ទបូរី ត្រាត ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើដើម្បីយកមកពិចារណានឹងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ ។

ក្នុងរយៈពេលបីថ្ងៃនេះអង្គប្រជុំមានការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនិងបញ្ហាផ្សេងៗក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តទៅតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សាដើម្បីកំណត់ទិសដៅក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ។ ភាគីទាំងពីរបានឯកភាពគ្នាឲ្យស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិ បត្តិការល្បាតដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុស ច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំ ដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុនការអនុវត្តហោះហើរ និងទប់ស្កាត់ការីករាយដាលនៅជំងឺកូវិដ-១៩។

អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជាថៃលើកទី២៥ នៅប្រទេសកម្ពុជា សំរាប់ការកំណត់ពេលវេលានិងទីកន្លែង និងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ ។

កំណត់ហេតុរួមការប្រជុំគណៈកម្មការព្រំដែនភូមិភាគ ថៃ-កម្ពុជា លើកទី២៨នេះ បានរៀបចំ និងចុះហត្ថលេខានៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅនៅនៅសណ្ឋាការញូត្រាវែល ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសដ៏រីករាយបំផុត និងបានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print