ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះមូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទី ព្រឹក ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២២ នៅចំនុចបណ្ដោយផ្លូវចោមចៅ ក្បែរមណ្ឌលកំសាន្ត ឌីយ៉ាម៉ង់ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ កែវ ឧត្ដមវិសាល ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណេីតនៅស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំ ទី២ឈ្មោះ ប៊ែន ភេទប្រុស ។ ចំណែកម៉ូតូជនសង្ស័យម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IY 0418។
ជនរងគ្រោះឈ្មោះជាចាន់នឿន ភេទស្រីអាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងប៉ុស្តិ៍ចោមចៅទី១ កំពុងល្បាតតាមភូមិសាស្ត្រ ក៏បានប្រទះឃើញនារីម្នាក់ជិះម៉ូតូបណ្តេីរស្រែកថាចោរៗទេីបកម្លាំងធ្វេីការប្រដេញតាមរហូតដល់ដីឡូត៍មួយកន្លែងទេីបជនសង្ស័យផ្តួលម៉ូតូព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់រួមទាំងម៉ូតូធ្វេីសកម្មភាពចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ