ខេត្តកណ្ដាល៖ នារីជាអ្នកថ្មើរជើងម្នាក់ ស្លាប់បាត់បង់ជីវិតខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសារកំពុងដើរត្រូវម៉ូតូមួយគ្រឿងបុក រីឯអ្នកបើកបរម៉ូតូ២នាក់រងរបួសធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២ នៅលើផ្លូវជាតិលេ៣គីឡូម៉ែត្រ ៣៣-៣៤ ស្ថិតក្នុងភូមិគ្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង.ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ តុក ស្រីយិត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែជ័យ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ សឿន ផន ភេទប្រុស អាយុ៣៦ឆ្នាំ.(របួសធ្ងន់)បើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ធុន១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BJ-០៧៤៨ មានអ្នករួមដំណើរ ១នាក់ឈ្មោះ មុត សុខគៀង ភេទស្រីអាយុ៣៥ឆ្នាំ(របួសស្រាល)។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនិងគ្នា មានទីលំនៅបច្ចុប្បន្នភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BJ-០៧៤៨ បើកបរដោយឈ្មោះសឿន ផន ភេទប្រុស អាយុ៣៦ឆ្នាំ(របួសធ្ងន់)
មានអ្នករួមដំណើរ ១នាក់ឈ្មោះ មុត សុខគៀង ភេទស្រី អាយុ៣៥ឆ្នាំ(របួសស្រាល)ត្រូវជាប្ដីប្រពន្ធ អ្នកទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទឹសដៅពីត្បូងមកជើង(តាកែវ-ភ្នំពេញ)
ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនិង ជនរងគ្រោះឈ្មោះ តុក ស្រីយិត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែជ័យ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរ(ឆ្លងផ្លូវពីកើតទៅលិច)រងរបួសធ្ងន់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។
-ចំពោះវត្តុតាងម៉ូតូកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។
តាមការសន្និដ្ឋាន.ករណីនេះបណ្ដាលមកពីអ្នកដើរថ្មើរជើង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនមើលឆ្វេង-ស្ដាំអោយបានច្បាស់លាស់។ចំណែកអ្នកបើកបរម៉ូតូបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលអោយគ្រោះថ្នាក់៕
ដោយ៖ ស្អាងជ័យ