សូមពុកម៉ែបងប្អូនមេត្តាបោះឆ្នោតជូនគណបក្សប្រជាជន​ ដេីម្បីរក្សាសន្តិភាព​ និងការអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ : សូមពុកម៉ែបងប្អូនមេត្តាបោះឆ្នោតជូនគណបក្សប្រជាជន​ ដេីម្បីរក្សាសន្តិភាព​ និងការអភិវឌ្ឍន៏។ អ្វីទៅជា សន្តិភាព ! «សន្តិភាព» គឺជាដង្ហើមរស់នៃគ្រប់វិស័យ!
សូមបញ្ជាក់ថា, ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព នៅកម្ពុជា។ តម្លៃ សន្តិភាពជាតិ បានបង្កើតឱកាសជាច្រើន៖
-សន្តិភាព គឺជាដង្ហើមនៃសិទ្ធិមនុស្ស
-សន្តិភាព គឺជាដង្ហើមនៃសេរីភាពនយោបាយ
-សន្តិភាព គឺជាដង្ហើមនៃប្រជាធិបតេយ្យ
-សន្តិភាព គឺជាដង្ហើមនៃការរីកចម្រើនរុងរឿង
-សន្តិភាព គឺជាកម្លាំងការពារឯករាជ្យជាតិ។
គ្មានសន្តិភាព គឺគ្មានចំណុចទាំង៥ខាងលើទេ ពីព្រោះ សង្គ្រាម ផ្តល់ឱកាសតិចបំផុតសម្រាប់មនុស្ស ហើយជម្រើសក្នុងសង្គ្រាម គឺមានតែរវាង ស្លាប់ឬរស់ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ សន្តិភាព ផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដោយប្រាកដនិយមដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គឺយើងរស់ ហើយរស់ដោយសេចក្តីថ្លៃថ្នូរ។ ពិតណាស់ អ្នកខ្លះមិនទាន់ស្កប់ស្កល់ចំពោះអ្វីដែលមាន ក៏ប៉ុន្តែ សន្តិភាព ផ្តល់ឱកាសឱ្យអ្នកអាចបំពេញបន្ថែម តាមគោលបំណងផ្ទាល់ខ្លួន។ គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំ និងសមាជិក គ្រប់ទម្រង់នៃសង្គម។ យើងទាំងអស់គ្នាបន្តរួមដំណើរជាមួយ គណបក្សប្រជាជនកម្ពុជា លើផ្លូវសន្តិភាព រីកចម្រើន និងកិត្តិយសជាតិ 🇰🇭 ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print