ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិ ការជាតិអេស្កាប់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលកម្ពុជា ទៅ ចូលរួមដោយផ្ទាល់ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESC AP) នៅព្រះរាជាណាចក្រថៃ ក្រោមមូលបទ «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលនឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគី ជាមួយលោក ជំទាវ Armida Salsiah Alisjahbana អគ្គលេខា ធិការរងអង្គការសហប្រជាជាតិ និងជាប្រធានUN ESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅ លើវិស័យមីន ដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៏ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ហើយទេសរដ្ឋមន្ត្រី ក៏នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី «ការធានាឱ្យបានភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់» ។
សូមបញ្ជាក់ផងដែរ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីវិធានការជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផល ប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ផងដែរ៕.
សំរិត