សម្ដេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងទិវាខួបកំណើតគម្រប់ ៨៨ ឈានចូល ៨៩ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី សូមសម្តែងនូវអំណរសាទរ​ ប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូន នូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាខួបកំណើតគម្រប់ ៨៨ ឈានចូល ៨៩ ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ សម្ដេចក្រឡាហោម ស ខេង សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ដែលតែងខិតខំប្រឹងប្រែងយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ រួមចំណែកពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី។

នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំពរជ័យសព្ទសាធុការ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print