មន្ត្រីជំនាញស៊ីម៉ាក់បោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះមួយគ្រាប់ទម្ងន់ប្រមាណ២៣០គីឡូក្រាម នៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឱ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ៨រោច ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា «នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់»។

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកមួយគ្រាប់ដែលមានទម្ងន់រហូតដល់ប្រមាណ២៣០គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល។

អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា លោក ហេង រតនា បានលើកឡើងថា គ្រាប់បែកដែលបោះសម្អាតបាននេះ ត្រូវបានកម្លាំងជំនាញបានដោះបន្សាបគ្រាប់បែកនេះ និងបានដឹកជញ្ជូនទៅទីតាំងអង្គភាពស៊ីម៉ាក់ប្រកប ដោយសុវត្ថិភាពហើយ។

សូមជម្រាបថា មន្ត្រីជំនាញ់ស៊ីម៉ាក់ តែងតែចុះបោះសម្អាតគ្រាប់បែក គ្រាប់មីនដែល បន្សល់ទុកពីសម័យសង្គ្រាមជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តនានា ជាពិសេសនោះនៅតាមខេត្តជាប់ព្រំដែន ។ គ្រាប់បែក គ្រាប់មីនបានធ្វើឱ្យបាត់បង់ជីវិតមនុស្ស សត្វ និងបន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ការព្រាត់ប្រាសបងប្អូន ឪពុក ម្តាយជាដើម។ 

សូមបញ្ជាក់ថា, កាលពីរសៀលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចខាងលិចភូមិស្ទឹងខៀវតេជោ​ ឃុំស្រអែមស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់មីនតោន​ បង្ករឱ្យស្លាប់អ្នកបេីកបរត្រាក់ទ័រ​ និងបំផ្លាញត្រាក់ទ័រទាំងស្រុង។ សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព​ សូមវិញ្ញាណខន្តសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ! ។ នេះជាការបញ្ជាក់អោយដឹងពី លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ម្សិលមុិញ៕

      

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print