លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយក្រុមការងារយុវជនគណបក្ស​ និងក្រុមសកម្មជនយុវជនគណបក្ស​ ខេត្តកំពង់ចាម​ សរុបប្រមាណ​ ១,៣៥០នាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖​ នៅព្រឹកថ្ងៃទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២​ មានប្រារព្ធពិធីសំណេះសំណាលជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោក បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ ជាមួយក្រុមការងារយុវជនគណបក្ស​ និងក្រុមសកម្មជនយុវជនគណបក្ស​ ខេត្តកំពង់ចាម​ សរុបប្រមាណ​ ១,៣៥០នាក់។
សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងបានថ្លែងរម្លឹកថា,ការឃោសនាបក្សប្រជាជន គឺផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍឃុំសង្កាត់ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូ ភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើន ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាព នៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈ ស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។

លោកថ្លែងថា, ពិតណាស់ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកតែងរម្លឹកបន្តថា «ការរក្សា និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវ ប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្ស ដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ” ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print