​បុរស២នាក់កាងឲ្យរថយន្តហាយឡែនឌ័របើកល្មើសច្បាប់បង្កគ្រោះថ្នាក់ រួចវាយគេឲ្យសន្លប់ម្នាក់ ហើយឡើងឡានជិះរត់បាត់​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដហាយឡេនឌ័រមួយគ្រឿង បានបើកវ៉ាខាងស្ដាំដៃរថយន្ដធន់ធំត្រង់ផ្លូវចង្អៀត ហើយវ៉ាមិនទាន់ហ្នឹងផុតផងបានទាញចង្កូតមកខាងឆ្វេងដៃវិញ ក៏ប៉ះជាមួយរថយន្ដធន់ធំ ហើយជ្រុលឡើងឃឿនទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្សារអីខាង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដធុនធំមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3A-8844 ដោយដឹកបង្គោលភ្លើងពេញបើកបរក្នុងល្បឿនលឿនល្មម ។ ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវចង្អៀត ស្រាប់តែមានរថយន្ដម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AF-9912 បានបើកវ៉ាខាងស្ដាំដៃរថយន្ដធន់ធំ ហើយពេលវ៉ាមិនទាន់ហ្នឹងផុតផងរថយន្ដហាយឡែនឌ័របានទាញចង្កូតមកខាងឆ្វេងដៃវិញបណ្ដាលឲ្យប៉ះជាមួយរថយន្ដធុនធំ និងជ្រុលឡើងឃឿនទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ។

ក្រោយពីកើតហេតុប្រហែលជាកន្លះម៉ោង មានបុរស២នាក់ជិះរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក TUNTRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-2226 ទំនងជាស្រវឹងផងនោះ បានមកកាងរថយន្ដហាយឡែនឌ័រ ដោយប្រើកាយវិការច្រងេងច្រងាងនិងពាក្យសម្ដីមិនសមរម្យ ទៅបងប្អូនប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍នេះ ហើយថែមទាំងវាយបុរសម្នាក់ដែលឈរមើលខ្លួនបណ្ដាលឲ្យសន្លប់ធំថែមទៀត។

ក្រោយពីវាយគេរួចប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ មានប្រតិកម្មយ៉ាងខ្លាំង ដោយអ្នកខ្លះយកដុំថ្ម និងដបទឹកសុទ្ធគប់ទៅលើបុរសដែលវាយគេ ហើយពេលឃើញប្រជាពលរដ្ឋមានការប្រតិកម្មខ្លាំងពេក បុរសទាំង២នាក់បានឡើងរថយន្ដជិះរត់គេចខ្លួនបាត់ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

kp1

kp3

kp4

kp2

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print