នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីស្បថចូលកាន់តំណែង

ចែករំលែក៖

នៅថ្ងៃទី២៣ខែឧសភា មេដឹកនាំគណបក្សពលករអូស្ត្រាលី លោក Anthony Albanese អាយុ៥៩ឆ្នាំ បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសអូស្ត្រាលី ក្រោយពីលោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងមក។

លោក Anthony Albanese បានស្បថចូលកាន់តំណែងនៅអគាររដ្ឋាភិបាលក្នុងរដ្ឋធានី ខែនបឺរ៉ា ។ លោកបានបញ្ជាក់ថា «ខ្ញុំ Anthony Albanese សូមបញ្ជាក់ថា នឹងបម្រើទឹកដីអូស្ត្រាលីយ៉ាងល្អបំផុត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី»។
នៅក្នុងសុន្ទរកថាលើកដំបូង លោក Anthony Albanese បានប្រកាសពីដំណើរការផ្លាស់ប្តូរ និងសន្យាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងប្រាក់ចំណាយសម្រាប់ជីវិតប្រចាំថ្ងៃកើនឡើងខ្ពស់។ ខ្ញុំនឹងប្រើប្រាស់ឱកាសនេះជាមួយពលរដ្ឋដើម្បីផ្លាស់ប្តូរ។
តាមគម្រោងក្រោយការស្បថចូលកាន់តំណែង លោក Anthony Albanese នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ៤ប្រទេស មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី នាថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២២នេះ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print