សមត្ថកិច្ចចម្រុះខេត្តកំពង់ធំចុះពិនិត្យនិងឆែកគ្លីនិកព្យាបាលឯកជនរកឃើញភាគច្រើនអត់ច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនិងមន្ទីរពាក់ ព័ន្ធចម្រុះក្នុងខេត្តកំពង់ធំបានចុះត្រួតពិនិត្យ គ្លីនិកឯកជននៅក្នុងខេត្តកំពង់ធំ ហើយបាន រកឃើញគ្លីនិកខ្លះគ្មានច្បាប់ និងប្រើថ្នាំ ឧបករណ៍ហួសកាលបរិច្ឆេទ ។

ករណីចុះត្រួតពិនិត្យតាមគ្លីនិកក្នុង ប្រយោជន៍ផ្តល់សុវត្ថិភាពដល់អ្នកជំងឺនេះ បានធ្វើឡើងពេញមួយថ្ងៃទី២ ខែេមសា ឆ្នាំ ២០១៦ ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា​ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកំពង់ធំ ។

បើតាមមន្ត្រីដែលចុះពិនិត្យគ្លីនិកឯកជន ខាងលើបានឲ្យដឹងថា នៅពេលចុះត្រួត ពិនិត្យកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញ ទីតាំងបើកគ្លីនិកឯកជនចំនួន៧កន្លែងពុំ មានច្បាប់អនុញ្ញាត ហើយបានរឹបអូសថ្នាំ ពេទ្យ និងសម្ភារព្យាបាលខូចគុណភាពមួយ ចំនួន ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា នៅ ក្នុងខេត្តកំពង់ធំបើតាមដឹងមានគ្លីនិកទាំង អត់ច្បាប់ និងមានច្បាប់ប្រមាណ៥០គ្លីនិក ហើយបើតាមដឹងច្បាស់មានគ្លីនិកតែ១៥ ប៉ុណ្ណោះមានច្បាប់អនុញ្ញាតក្នុងចំណោម គ្លីនិកទាំង៥០កន្លែងនោះ ។

មន្ត្រីដដែលបញ្ជាក់ថា នៅថ្ងៃចុះឆែក ឆេរនិងត្រួតពិនិត្យគ្លីនិកឯកជនកម្លាំងចម្រុះ បានធ្វើឡើងទៅលើគ្លីនិកចំនួន១០កន្លែង ហើយចំនួននេះបានរកឃើញគ្លីនិក៧គ្មាន ច្បាប់អនុញ្ញាតត្រឹមត្រូវ ថែមទាំងប្រើប្រាស់ ឧបករណ៍សម្ភារគ្មានគុណភាពទៀតផង។ ទន្ទឹមនឹងនេះមានគ្លីនិកមួយចំនួនទៀតបាន បិទទ្វារនៅពេលដែលសមត្ថកិច្ចចុះឆែក ឆេរ ប៉ុន្តែកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្ត ប្រតិបត្តិការនេះនៅថ្ងៃទី៣ ខែេមសា ឆ្នាំ ទៅលើគ្លីនិកដែលនៅសេសសល់មិនទាន់ បានពិនិត្យចំនួន៣០កន្លែងទៀត ។

មន្ត្រីខាងលើបានបន្ថែមថា ជាមួយនឹង ការចុះឆែកឆេរនេះដែរសមត្ថកិច្ចនិងមន្ត្រី ជំនាញបានកោះហៅម្ចាស់គ្លីនិកឲ្យធ្វើកិច្ច សន្យាអប់រំបញ្ឈប់ការព្យាបាលតទៅទៀត ការបើបានបើកគ្លីនិក តែគ្មានច្បាប់អនុញ្ញាត នោះ ។ ប្រសិនបើម្ចាស់គ្លីនិកនៅតែធ្វើ សកម្មភាពសមត្ថកិច្ចនឹងចាត់ការទៅតាម ច្បាប់ ។

គួរបញ្ជាក់ថា ករណីចុះត្រួតពិនិត្យកន្លែង ព្យាបាលអ្នកជំងឺនេះសមត្ថកិច្ចចម្រុះបាន ធ្វើឡើងនៅបន្ទាប់ពីគេបានសង្កេតឃើញ គ្លីនិកមួយចំនួនបានព្យាបាលអ្នកជំងឺស្លាប់ ជាបន្តបន្ទាប់ ហើយត្រូវបានក្រសួងសុខា ភិបាលចេញសេចក្តីប្រកាសឲ្យមន្ត្រីមន្ទីរ សុខាភិបាលតាមបណ្តាខេត្តនានារឹតបន្តឹង ទៅលើគ្លីនិកឯកជនមួយចំនួននេះ ៕

a (1)

a (2)

a (3)

ដោយ៖ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print