ជនជាតិថៃម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងបញ្ជូនទៅសាលាដំបូងខេត្តពាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅរសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។
លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាកាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត(Pittaya Boonprasert) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០៤ថង់ (ថង់ធំ០១ និងកូនថង់តូច០៣) ស្មើនឹងទម្ងន់ ៩៨,៧០ក្រាម ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿងចំនួន១១គ្រាប់ ទម្ងន់ ១,៤០ក្រាម និងសម្ភារៈមួយចំនួន។
លោក នួន នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា​ ជនសង្ស័យក្រោយពីឃាត់ខ្លួន​ត្រូវបានកម្លាំងអាវុធហត្ថក្រុងបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។
លោក បញ្ជាក់ទៀតថា ក្រោយពីកម្លាំងសួរនាំរួច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបាន ជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត ៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print