បាញ់ប្រហារនៅសាលារៀនកក្រើកអាមេរិក ស្លាប់២១នាក់

ចែករំលែក៖

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សាលាបឋមសិក្សាRobb នឹងត្រូវចូលវិស្សមកាល ក៏ត្រូវរងការបាញ់ប្រហារយ៉ាងរន្ធត់ជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រនៃរដ្ឋតិចសាស់ ។ នេះជាការបាញ់ប្រហារនៅសាលារៀនដែលមានអ្នកស្លាប់ច្រើនលំដាប់ទីបីនៅសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី២៥ ខែឧសភា បានផ្សាយថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៨នាក់ និងគ្រូបង្រៀនម្នាក់មុនពេលខ្មាន់កាំភ្លើងរូបនេះត្រូវប៉ូលិសបាញ់សម្លាប់។
ការបាញ់ប្រហារខាងលើគឺជាការសម្លាប់រង្គាលថ្មីមួយទៀត ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការកើនឡើងនូវអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។
អភិបាលរដ្ឋតិចសាស់ លោក ហ្រ្គេច អាប់ប៊ត (Greg Abbott) បាននិយាយថា ជនសង្ស័យឈ្មោះ សាល់វ៉ាឌ័រ រ៉ាម៉ូស (Salvador Ramos) អាយុ១៨ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ស្របពេលមន្រ្តីប៉ូលិស២នាក់បានរងរបួសស្រាល ដោយការបាញ់តដៃពីខ្មាន់កាំភ្លើង។
បើតាមប៉ូលិសអាមេរិក, ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង ហើយចំពោះមូលហេតុនៃការបាញ់ប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយសិស្សដែលបានចូលរៀននៅសាលាបឋមសិក្សាកើតហេតុ គឺមានកុមារអាយុចាប់ពី៧ ទៅ១០ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្រោយពីមនុស្សចំនួន១០នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់ក្នុងទីក្រុង Buffalo នៃរដ្ឋ New York៕ ដោយធីរីណា

...

រូប​ថត​ :VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print