ខេត្តកំពង់ស្ពឺ : នៅក្នុងខេត្តកំពង់ស្ពឺនេះ មិនថាខ្ញុំផ្ទាល់ ឬក្រុមការងារចុះជួយ តែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។ នេះជាថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្នុងជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, ជារឿយៗប្រជាពលរដ្ឋតែងតែទទួលបានអំណោយផ្សេងៗ មិនថាជាសម្ភារៈបរិក្ខារបច្ចេកទេស ឬវត្ថុអនុស្សាវរីយ៍ ការចែករំលែកពេលមានគ្រោះអាសន្ននានា មិនថាពេលទឹកជំនន់ ខ្យល់កន្រ្តាក់ ក៏ដូចជាសមិទ្ធផលនានា ទូទាំងខេត្ត និងទូទាំងប្រទេសរហូតមកហើយ។ អនាគតក្រុមគ្រួសារ និងអ្នកជំនាន់ក្រោយរបស់យើង ត្រូវការគណបក្សដែលធ្វើពិតប្រាកដ ហើយមានបទពិសោធន៍ និងការអនុវត្តជាក់ស្តែង នោះគឺ គណបក្សប្រជាជនកម្ពុជា៕
ដោយ: សិលា