រថយន្តដឹកឈើរបស់ក្រុមមេឈ្មួញដុះស្លែប្រចាំស្រុកកែវសីមានិងស្រុកស្នួលនោះត្រូវបានសមត្ថកិច្ចចម្រុះស្រុកស្នួលធ្វើការបង្ក្រាបបានហើយ

ចែករំលែក៖

ខេត្ត​ក្រ​ចេះ ៖ រថ​យន្ត​សាំយ៉ុង​ចំនួន​០៣​គ្រឿង​ដែលតែងតែប្រកបរបរដឹកជញ្ជូនឈើ​ខុសច្បាប់ឆ្លងកាត់ជាប្រចាំតាមផ្លូវជាតិក្នុងស្រុកស្នួល ខេត្តក្រចេះនោះ ឥឡូវត្រូវបានកម្លាំងគណៈ​បញ្ជាការ​ឯកភាព​ស្រុក​បានធ្វើការស្ទាក់បង្ក្រាបបានហើយរួចបានបញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើចាត់ការបន្ត។

ការចុះបង្ក្រាបនោះដោ​យមាន​ការ​បញ្ជា​​ផ្ទាល់​ពី​លោកសាម ណាល់ អភិបាលស្រុក​ស្នួល​ និង​ជា​ប្រធាន​​​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និងបាន​ចាត់ឱ្យលោកសឿន សូ​លី​ប៊ែ​រ អនុប្រធាន​កា​រិល័​យសេ​ដ្ឋ​កិច្ច សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល កង​កម្លាំង​អា​វុធ​ហត្ថ​ស្រុក​ស្នួល កម្លាំង​បញ្ជាការ២នៃ​វរសេនា​តូច​លេខ៣បាន​ស្ទាក់ចាប់​ឃាត់​បាននៅយប់​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នៅ​ឃុំ​ស្រែចារ ស្រុកស្នួល ត្រង់ចំណុ​ច​គីឡូ​
ម៉ែ​ត្រលេខ៦៦។

រថ​យន្ត​សាំយ៉ុង​ទាំង៣​គ្រឿង​នោះមានដឹកឈើ​អា​រប្រ​ភេទ​លេខ២(ខ្លុង)ដោយគ្មាន​លិខិតអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើឡើយ។
ប្រភពពីកម្លាំងគណៈ​បញ្ជាការ​ឯកភាព​ស្រុក​សស្នួលបានឱ្យដឹង​ថា កម្លាំង​សម​ត្ថ​កិច្ចចម្រុះបានធ្វើការចុះ​ស្ទាក់បង្ក្រាប​បទល្មើ​សដឹកជញ្ជូន​ឈើ​ដោយខុសច្បាប់របស់​មេ​ឈ្មួញ​ជើងខ្លាំង​ម្នាក់ឈ្មោះ​តឹង ដែលតែងតែលួចដឹកជញ្ជូនឈើជាញឹកញាប់ចេញពី​តំបន់ស្រែឈូកនិងតំបន់មួយចំនួនទៀតក្នុងស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ហើយឆ្ពោះ​មក​ចូលទីរួមស្រុក​ស្នួល ខេត្តក្រចេះ រួចបន្តឆ្លង​ចូល​ទៅទឹកដីខេត្ត​ត្បូងឃ្មុំដើម្បីចែកចាយនៅតាមដេប៉ូ។

ប្រភពបន្តថា ដោយកម្លាំង​​សហ​ការចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នួល​ព្យាយាមចាំឆ្មក់ទើបធ្វើការ​បង្ក្រាប​បាន​តែម្តងនៅ​ឃុំ​ស្រែចារ ស្រុកស្នួល ត្រង់ចំណុ​ច​គីឡូ​ម៉ែ​ត្រលេខ៦៦ដោយ​ជោគជ័យ ប៉ុន្តែអ្នក​បើក​រថយន្ដ​នោះបានដឹងខ្លួនមុនក៏ឈប់រថយន្តនាំគ្នារត់គេច​ខ្លួនចូលព្រៃ​បាត់ស្រមោលអស់ទៅ។

ការចុះបង្ក្រាបនោះដែរកម្លាំងយើងបានស្ទាក់រឹបអូសបានវត្ថុ​តាង​រួមមាន៖ រថយន្ត​ទី១ម៉ា​ក​សាំយ៉ុង ព​ណ៌ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ចំនួន០១គ្រឿង , រថ​យន្ត​ទី២ម៉ាកសាំយ៉ុង ព​ណ៑​ទឹកប្រាក់ ពាក់ស្លាក​លេខ​ភ្នំពេញ2D-1438 ចំនួន០១គ្រឿង, រថ​យន្ត​ទី៣ព​ណ៌ទឹកប្រាក់ មាន​ស្លាក​លេខ​ភ្នំពេញ2S- 4362 ចំនួន០១គ្រឿង​។
ចំពោះវត្ថុ​តាង​​ទាំងអស់ត្រូវបាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួលដើម្បី​ចាត់ការ​បន្តតាម​នីតិ​វិធី​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ។

ការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ស្នួល​នេះ ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាងខ្លាំងផងដែរចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក និង​ជំនាញសហការគ្នា ហើយពលរដ្ឋទាំងនោះបានសំណូមពរ​ផងដែរឱ្យ​សមត្ថកិច្ចយើងនៅបន្ត​មានចំណាត់ការ​បង្រ្កាប​ក្រុម​រថយន្ត​ដឹកឈើទាំងអស់ដែលតែងតែមានសកម្មភាពជា​រៀងរាល់​យយប់នោះ ព្រោះ​ពួកគេបើ​ក
បរលឿ​នៗណាស់ បង្ក​ការ​រំខាន​ដល់​អ្អ្នកធ្វើដំណើរនិងបង្កគ្រោះថ្នាក់លើ​ដងផ្លូវជាញឹកញាប់ទៀតផង៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print