ខេត្តប៉ៃលិន និងបាត់ដំបង៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ។
សិក្ខាសាលានេះ មានការចូលរួមពី លោកឧកញ៉ា លោក លោកស្រី ដែលជាធរុកិច្ចជននៅក្នុងខេត្តប៉ៃលិន និង ខេត្តបាត់ដំបង ហេីយមានគោលបំណងផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ដល់ធុរកិច្ចជនដើម្បីស្វែងយល់ដល់ច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ច្បាប់ត្រូវបានលេីកយកមកធ្វើបទបង្ហាញក្នុងសិក្ខាសាលាខាងលេីរួមមានដូចខាងក្រោម៖
*១.ច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាពលេីផលិតផលទំនិញ និងសេវា
*២.ច្បាប់ស្តីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
*៣.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
*៤.ច្បាប់ស្តីពីការប្រកួតប្រជែង៕
ដោយ៖សហការី