គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែឧសភា​ កើតឡើង​៦​លើក​ ស្លាប់​៤​នាក់​ និង​របួស​ ១៦​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមរបាយការណ៍ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែឧសភា​ កើតឡើង​៦​លើក​ ស្លាប់​៤​នាក់​ និង​របួស​ ១៦​នាក់​។ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៨​នាក់​(​ស្រី​៤​នាក់​)​ របួសស្រាល​ ៩​នាក់​(​ស្រី​២​នាក់​)​ ។​

​ប្រភពដដែលបន្ដថា​ នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​នេះ​ គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​២០​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៦​លើក​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print