អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានពីសង្គ្រាមត្រជាក់ថ្មី

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងតែប្រឈមនឹងសង្គ្រាមត្រជាក់ថ្មី ជាមួយនិង«អាវុធបរមាណូ » ក៏ដូចជា ការកើនឡើងនៃ ក្រុមជាតិនិយម ។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ថា« ចាប់តាំងពីតំបន់មជ្ឈិមបូព៌ា រហូតដល់ការគំរាមកំហែងពីការប្រើប្រាស់អាវុធបរមាណូ ក៏ដូចជាភេរវកម្ម ការបែងចែកបក្សពួក រវាងបណ្តាប្រទេស ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ដល់ពិភពលោក»។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមបរមាណូដែលអាចកើតឡើងបានគឺ ចេញពីប្រទេសអ៊ុយក្រែន ប្រសិនបើសង្គ្រាមនៅទីនោះអូសបន្លាយ ហើយលោកខាងលិចបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែននោះ។
ពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការជួបជជែកដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន តែប៉ុណ្ណោះ មិនមែនតាមរយៈអន្តរការីនោះទេ។ ថ្លែងទៅកាន់វេទិការសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង ដាវ៉ូស (DAVOS) នៃប្រទេសស្វីស លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើប្រធានាធិបតីររុស្ស៉ីយល់ពីការពិត នោះនឹងលទ្ធភាពនៃការស្វែងរកមធ្យោបាយ តាមផ្លូវការទូត ដើម្បីពីជម្លោះបច្ចុប្បន្នបាន។ លោកបន្ថែមថា «អ៊ុយក្រែន នឹងបន្តប្រយុទ្ធរហូតដល់ដណ្តើមបាន ទឹកដីទាំងអស់ មកវិញ»។ លោក ហ្សេលេនស្គី ក៏បានជំរុញឲ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអ៊ុយក្រែន ដោយលើកឡើងថា វាអាចជាជំហ៊ានដំបូង ឆ្ពោះទៅរកកិច្ចចរចា ខណៈដែលរុស្ស៉ី បានពន្យារពេលយូរជាមកហើយ។
គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក, ការប្រយុទ្ធគ្នារវាងរុស្ស៉ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេល៣ខែមកហើយ ស្របពេលដែលគ្មានសញ្ញាណាមួយ អំពីដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមនៅឡើយទេ៕

រូប​ថត​ :​ EPA

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print