បាញ់មីស៊ី៣គ្រាប់ជាប់គ្នា កូរ៉េខាងជើង ព្រមានអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង

ចែករំលែក៖

កាំជ្រួចមីស៊ីល៣គ្រាប់របស់កូរ៉េខាងជើងបានបាញ់ចេញទៅសមុទ្រ ដែលជាការព្រមានដល់ អាមេរិក ជប៉ុន កូរ៉េខាងត្បូង។ ការបាញ់សាកល្បងកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិក លោកបៃឌិនបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ី។

ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរួចមក យោធាអាមេរិកនិងកងកម្លាំងស្វ័យការពារជាតិជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា យន្ដហោះចម្បាំងរបស់ពួកគេចំនួន៨គ្រឿងបានហោះល្បាតរួមគ្នាលើតំបន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងធ្លាក់ចូលក្នុងដែនទឹកដែលខណ្ឌចែកជប៉ុន និងតំបន់ឧបទ្វីបកូរ៉េ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន យោធាអាមេរិកបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការធ្វើសមយុទ្ធនេះគឺបង្ហាញពីសមត្ថភាពកំញើញ និងទប់ស្កាត់ការគំរាមកំហែងនៅក្នុងតំបន់»។
គួរបញ្ជាក់ថា កូរ៉េខាងជើងនៅថ្ងៃពុធសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។
បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើត្រូវបានកូរ៉េខាងជើងបាញ់ចេញពីតំបន់ Sunan ភាគជើងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រជប៉ុន ហើយក្នុងចំណោមមីស៊ីលទាំង៣គ្រាប់នេះ មានមួយគ្រាប់ត្រូវបានគេសង្ស័យថាជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM៕ ដោយធីរីណា

រូប​ថត​ : AP

...

រូប​ថត​:Kyodo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print