ភ្នំពេញ៖ ព្រះចៅអធិការវត្តឃ្មួញបានទទួលថវិកាចំនួន ១០លានរៀលពីសម្តេចវិបុលមហាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាបកសាងសមិទ្ធផលក្នុងវត្ត កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។
សម្តេច វិបុល មហាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកបច្ច័យ ១០លានរៀលមកប្រគេនព្រះសង្ឃជាព្រះចៅអធិការវត្តឃ្មួញដេីម្បី ជួសជុល សាលាពុទ្ឋិកបឋមសិក្សា១ខ្នងនៅទីនោះដែលបានចាស់ទ្រុឌទ្រោម ជាច្រេីនឆ្នាំមកហេីយនោះ។
នៅក្នុងឪកាសនោះ មានការស្វាគមន៍ពី លោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខលោក ថេង សុថុល អភិបាលរងខណ្ឌ និងមន្ត្រីសាលាខណ្ឌមួយចំនួនទៀត ។ នៅទីនោះនិងមានការទទួលស្វាគមន៍ពីព្រះចៅអធិការវត្ត និងលោកតាៗអាចារ្យជាគណៈ
កម្មការវត្ត ។
ព្រះចៅអធិការវត្តឃ្មួញ បានមានសង្ឃដីកាថា សាលាពុទ្ឋិកបឋមសិក្សានេះបានកសាងតាំងពីឆ្នាំ២០០៥មកម្លេះគិតមកដល់ឆ្នាំ២០១៦ គឺមានរយៈពេលជាង ១០ឆ្នាំហេីយ វាបានទ្រុឌទ្រោមស្ទេីរតែទាំងស្រុង មិនអាចប្រេីប្រាស់សម្រាប់បង្រៀនធម៌ដល់ព្រះសង្ឃបានទៀតទេ
ដែលបច្ចុប្បន្ន កំពុងត្រូវការសាលាបង្រៀនធម៌វិន័យដល់ព្រះសង្ឃ ដែលនឹងបេីកបវេសនកាលក្នុងរយៈពេលឆាប់ៗនេះ។
តាមសង្ឃដីការបស់ព្រះចៅអធិការវត្តបានឲ្យដឹងទៀតថា នៅក្នុងការចំណាយលេីការជួសជុលសាលាបាលីនេះ នឹងត្រូវចំណាយប្រាក់អស់ជាង ១០លានរៀលឬជិត ២០រៀលឯណោះតែបានធូរស្រាលដោយសារមានសម្តេច សាយ ឈុំ មានសុទ្ឋាជ្រះថ្លាបរិចាកបច្ច័យរហូត
ដល់ ១០លានរៀលជួយឧបត្ថម្ភក្នុងការកសាងនេះ ជាបុណ្យកុសល របស់សម្តេច និងជាការចូលរួមជួយជ្រោមជ្រែងលេីកស្ទួយផ្នែកព្រះពុទ្ឋសាសនានៃជាតិយេីង ៕
ដោយ៖ តុង សីហា