បុរស២នាក់យកផាវមកកែច្នៃបោកយកត្រីបណ្ដាលឱ្យផ្ទុះរបួសធ្ងន់នៅស្រុកសំឡូត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស២នាក់បន្ទាប់ពីបានយកផាវមកកែច្នៃដើម្បីទៅបោកយកត្រីខុសបច្ចេកទេសមក បណ្តាលឱ្យផ្ទុះរងរបួសតែម្ដង  

សមត្តកិច្ចជំនាញបានឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។  ដោយសារតែមានករណីកែច្នៃជាតិផ្ទុះ (ផាវ) បោកយកត្រីខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ដោយសារកែច្នៃរំសេវផាវសម្រាប់បោកយកត្រីនេះ ធ្វើឲ្យមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ទី១-ឈ្មោះ មឿន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង) ទី២-ឈ្មោះ សុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំ និងភ្នែកខាងឆ្វេង)។

ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេសដូចករណីខាងលើនេះ ចៀសវាងការកើតមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ៕

                                     

...

ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print