រថយន្តបែនបុករថយន្តព្រូសចំពីចំហៀងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនមួយគ្រឿងជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូសដែលកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៦  ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន មុខការាសសាំងលី ហ៊ាងតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមកែងនឹងផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-0196 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តបែនធុនធំមួយគ្រឿងក្បាលពណ៌ប្រផេះ ពាក់ស្លាកលេខព្រះសីហនុ3A-3477បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិចជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបាននាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

   

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print