ស្នាមញញឹមរបស់អ្នកឃុំរុនតាឯក ពិតជាបានផ្តល់ក្តីសង្ឃឹមដល់បេក្ខភាពមេឃុំជាស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន!

ចែករំលែក៖

ខេត្តសៀមរាប: ស្នាមញញឹមរបស់អ្នកឃុំរុនតាឯក ពិតជាបានផ្តល់ក្តីសង្ឃឹមដល់បេក្ខភាពមេឃុំជាស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន! នេះជាការថ្លែង របស់លោក ឃឹម ហ្វីណង់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ខណៈលោកនិងក្រុមការងារចេញឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមមូលដ្ឋាន ហើយជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា, អាចនិយាយថាដល់ម៉ោងដើរសំពះសុំសន្លឹកឆ្នោតក៏បាន តែមេឃុំៗមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបន្ទាយស្រីពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ មានរឿងអ្វីត្រូវខ្មាស់អៀននឹងលើកដៃសំពះសុំឱ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឱ្យដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត?

លោកបន្តថា, គណបក្សប្រជាជនកម្ពុជាតែងប្រុងប្រយ័ត្នណាស់ក្នុងការជ្រើសរើសគុណភាពនៃបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួន ដើម្បីយកមកចូលរួមប្រកួតប្រជែងដណ្តើមយកសម្លេងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ ពេញកម្លាំង មានសមត្ថភាព មានបទពិសោធ កេរ្តិ៍ឈ្មោះល្អ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ ជាពិសេស សម្រាប់ឃុំរុនតាឯកនេះ យើងសម្រាំងជ្រើសរើសបានបេក្ខជនជាស្ត្រីថែមទៀតផង ដែលនឹងក្លាយជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ស្រុកបន្ទាយស្រី ប្រសិនបើលោកស្រី ឈួន អុឹម ពិតជាបានលទ្ធផលល្អ និងក្លាយជាមេឃុំស្ត្រីទី១ដូចការរំពឹងទុកមែន៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print