ខេត្តស្វាយរៀង៖ លោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឃមមណ្ឌលនៃក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សមាជិកមជ្ឃមមណ្ឌលយុវជនស្វាយរៀងនាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ នៅសាលប្រជុំនៅមជ្ឃមមណ្ឌលយុវជនស្វាយរៀងខេត្តស្វាយរៀង។
ក្នុងឪកាសនោះក៏មានការចូលរួមពី លោកពិនដារ៉ា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង លោកហែមស៊ីណា នាយករងរដ្ឋបាលសាលាខេត្តលោកស្រីពៅវណ្ណា នាយិការអង្គការ ឌីវីវី អន្តរជាតិ លោកស្រីរាជស៊ាន អភិបាលរងក្រុងស្វាយរៀងនិងសមាជិកដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោក ឯកសាម៉ុល ប្រធានមជ្ឍមណ្ឌលយុវជនខេត្តស្វាយរៀង បានអោយដឹងថាមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀងមានទីតាំងស្ថិនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលស្ថិតនៅខាងត្បូងស្រះវង់ចម្ងាយ២០ ម៉ែត្រ ។
ដោយកាលពីសម័យលន់ នល់ ទីនេះជាសាលានារី តែក្រោយ រំដោះទីនេះជាសាលាបំពេញវិជ្ជារៀបរយខេត្ត និងក្រោយមកប្តូរជាសាលាបំពេញវិជ្ជារៀបរយមធ្យមសិក្សាទុតិយភូមិ ខេត្តស្វាយរៀង ។
លោកបន្តថាដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពិសេសមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង បានជ្រើសរើសទីតាំងនេះធ្វើជាមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀងនៅឆ្នាំ២០២១ ដោយបានសាងសង់អគារ០១ខ្នងមាន៣បន្ទប់ បង្គន់អនាម័យមាន៣បន្ទប់ និងរបង ខ្លោងទ្វារប៉ែកខាងកើត ។
ហើយនៅដើមឆ្នាំ២០២១ដោយមានការសម្របសម្រួលពីនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន អគ្គនាយកដ្ឋានយុវជន បានផ្តល់នូវរបងដែលមានប្រវែង១២៥ម៉ែត្រនិងចាក់សាប ក្រាលការ៉ាឡាពេញខាងមុខអគារ និងធ្វើខ្លោងទ្វារចូលនៅប៉ែកខាងត្បូង ។
លោកបានបន្តថា ពិសេសនៅដើមឆ្នាំ២០២២ អង្គការ DWបានដាក់មជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀងទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតខេត្តស្វាយរៀង ។
ដោយនៅឆ្នាំ២០២២អង្គការឌីវីបានបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្តចំនួន៤នាក់មកអនុវត្តសកម្មភាពនៅមជ្ឈមណ្ឌល យុវជនខេត្តស្វាយរៀងរយៈពេល៤ខែ ។
ហើយនៅឆ្នាំ២០២២អង្គការឌីវីវីបានបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្តចំនួន៤នាក់មកអនុវត្តសកម្មភាពនៅមជ្ឈមណ្ឌល យុវជនខេត្តស្វាយរៀងរយៈពេល៤ខែ ។
នៅឆ្នាំ២០២២នេះ អង្គការឌីវីវី បានផ្តល់ថវិកាបន្ថែមទៀតសម្រាប់ជំរុញសកម្មភាពខាងលើឱ្យអនុវត្តទៅរលូន ក្រៅពីនេះអង្គការឌីវីវី បានបណ្ដុះបណ្ដាលដល់មន្ត្រីទទួលបន្ទុកការងារមជ្ឈមណ្ឌលយុវជន និងយុវជនស្ម័គ្រចិត្ត បានជាញឹកញាប់ផងដែរ ។
លោកបន្ថែមថាមិនតែប៉ុណ្ណោះមជ្ឍមណ្ឌលក៏បានសហការជាមួយក្រុមគ្រូបង្រៀនភាសារ
បណ្តុះបណ្តាលជំនាញភាសាអង់គ្លេសនិង បណ្តុះបណ្តាលជំនាញតូរ្យតន្ត្រី
បណ្តុះបណ្តាលជំនាញកុំព្យូទ័រផងដែរ។
ក្នុងឪកាសនោះ លោកក៏បានសំណូមពរសុំអោយក្រសួងអប់រំយុវជននិងកីឡា
មេត្តាជួយផ្តល់ថវិកាសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យបានច្រើនមុខជំនាញដល់យុវជន និងផ្ដល់ សម្ភារសម្រាប់ដំណើរការ ការងារមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀង។
បន្ទាប់មក
លោកតាំងសុផាណារ័ត្នប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឃមមណ្ឌលនៃក្រសួងអប់រំយុវជននិងកីឡា ក៏បានមានមតិសំណេះសំណាលជាមួយសមាជិកដែលបានចូលរួមនិងដោះស្រាយចំងល់និងបញ្ហាផ្សេងៗយ៉ាងភាពស្និតស្នាលផងដែរ៕
ថោយ៖ យឹម សុថាន